How to find a word

In search box below, you can find definition of any word (Khmer and/or English). When the search cannot find the word for which you are looking, there will be a display of 'no result'. We are sorry for this as we are still in the process of building vocabularies.

Good luck,
Sokha

Monday, September 3, 2012

Cybercrime

Cyber crime
  • បទល្មើស​​បច្ចេកវិទ្យាសារ​គមនាគមន៍ អាច​មាន​ន័យ​ថា "បទ​ល្មើស​ទាំង​ឡាយ​ណា​ដែល​កើត​ចេញ​ពី​​​ការ​ប្រព្រឹត្ត​ប្រឆាំង​នឹង​បុគ្គល​ម្នាក់ៗ ឬ​​ក្រុម​មនុស្ស​ ក្នុង​មូល​ហេតុ​​​ដើម្បី​​បង្ខូច​កេរ្តិ៍​ឈ្មោះ​​របស់​ជន​រងគ្រោះ​ដោយ​ចេតនា ឬ​បង្ក​គ្រោះ​ថ្នាក់ ឬ​ការ​ខូចខាត​ដល់​រាងកាយ ឬ​សុខភាព​ផ្លូវចិត្ត​​របស់​ជន​រងគ្រោះ ដោយ​ផ្ទាល់​ក្ដី​ ឬ​ដោយ​ប្រយោល​ក្ដី ដោយ​ប្រើ​បណ្ដាញ​សារ​គមនាគមន៍ ឬ​បច្ចេកវិទ្យា​ប្រាស្រ័យ​ទាក់ទង​ទំនើប​​ដូច​ជា​ការប្រើ​ប្រាស់​អ៊ីនធើណិត​ (​​បន្ទប់​ជជែក​លើ​បណ្ដាញ​អ៊ីនធើណិត អ៊ីម៉េល ជាដើម) និង​ទូរស័ព្ទ​​ចល័ត​ ដោយ​ផ្ញើសារ​ជាអក្សរ ឬ​ជារូបភាព។ បទ​ល្មើស​បែប​នេះ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​​សន្តិសុខជាតិ និង​​ស្ថានភាព​​ហិរញ្ញវត្ថុ​ជាតិ។ បញ្ហា​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​បែបនេះ​​ បាន​ក្លាយ​ជា​បញ្ហា​​យ៉ាង​ល្បីល្បាញ​ ជា​ពិសេស ​បញ្ហា​ពាក់ព័ន្ធនឹង​ ការលួច​ប្រើប្រាស់​​កម្មវិធី​អ្វី​មួយដោយ​មិន​ទិញ​​អាជ្ញាប័ណ្ណ​ ​ការ​បំពាន​លើ​កម្មសិទ្ធិ​បញ្ញា រូប​អាក្រាត​ឬ​អាសអាភាសរបស់កុមារ ជាដើម។