How to find a word

In search box below, you can find definition of any word (Khmer and/or English). When the search cannot find the word for which you are looking, there will be a display of 'no result'. We are sorry for this as we are still in the process of building vocabularies.

Good luck,
Sokha

Friday, August 24, 2012

Citizen Journalism

Citizen Journalism = ​​​ព័ត៌មាន​ប្រជាពលរដ្ឋ

ព័ត៌មាន​ប្រជាពលរដ្ឋ ឬ​​ហៅ​ម្យ៉ាង​ទៀតថា ព័ត៌មាន​សាធារណៈ ព័ត៌មាន​​អ្នក​ចូល​រួម ព័ត៌មាន​​ប្រជាធិបតេយ្យ ព័ត៌មាន​​ពីអ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ គឺជា​ ព័ត៌មាន​ពី​​សាធារណជន​ដែល​មាន​តួនាទី​​យ៉ាង​សកម្ម​ក្នុង​​ការ​ប្រមូល រាយការណ៍ វិភាគ និង​ចែកចាយ​​ដំណឹង និង​ព័ត៌មាន។

សូម​កុំ​ច្រឡំ​ពាក្យ ព័ត៌មាន​ប្រជាពលរដ្ឋ នឹង​ព័ត៌មាន​សហគម និង​ព័ត៌មាន​ស៊ីវិល​ដែល​​ទាំង​ពីរ​នេះ​ពាក់ព័ន្ធ​នឹង​អ្នក​យក​ព័ត៌មាន​អាជីព។

ព័ត៌មាន​ប្រជាពលរដ្ឋ ជា​ទម្រង់​ព័ត៌មាន​ពិសេស​​ដែល​ចងក្រង​ និង​​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ។

បច្ចេកវិទ្យា​​ផ្សព្វផ្សាយ​ព័ត៌មាន​នា​សម័យ​​ទំនើប ដូចជា​​បណ្ដាញ​សង្គម​ (social networking) និង​វិប​សាយ​ចែក​រំលែក​ព័ត៌មាន(media-sharing websites) ដែល​ជា​ឧបករណ៍​​ប្រើ​ប្រាស់​បន្ថែម​លើ​​​ឧបករណ៍​​ទូរស័ព្ទ​​ដែល​កំពុង​តែ​ពេញ​និយម​នោះ បាន​ធ្វើ​ឲ្យ​ព័ត៌មាន​ប្រជាពលរដ្ឋ ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​រហ័ស​និង​​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក។

ដោយ​សារ​តែ​ភាព​សម្បូរ​បែប​នៃ​បច្ចេកវិទ្យា សារគមនាគមន៍ ព័ត៌មាន​វិទ្យា ប្រជាពលរដ្ឋ​អាច​រាយការណ៍​ព័ត៌មាន​ទាន់​ហេតុការណ៍​ ឬ​ព័ត៌មាន​ថ្មីៗ ​បាន​​រហ័ស​ជា​​ង​អ្នក​រាយការណ៍​ព័ត៌មាន​បែប​បុរាណ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពាក់​ព័ន្ធ​នឹង​​ព័ត៌មាន​​ប្រជាពលរដ្ឋ​ដែល​បាន​រាយការណ៍​អំពី​ព្រឹត្តិការណ៍​ធំៗ​នៅ​លើ​ពិភពលោក​គឺ​ ព័ត៌មាន​​អំពី​ចលនា​បដិវត្តន៍​ផ្កា​ម្លិះ​នៅ​អារ៉ាប(Arab Spring) និង​ចលនា​តវ៉ា​ទាមទារ​សមធម៌​សេដ្ឋកិច្ច​​សង្គម(Occupy Wall Street)ជាដើម។