Exclusive duty = ករណីកិច្ចផ្ដាច់មុខ
ករណីយកិច្ចដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាម្នាក់ដែលមិនអាចត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម។ ឧទាហរណ៍៖ កូនមានករណីយកិច្ចចិញ្ចឹមឪពុកម្ដាយ នៅពេលដែលឪពុកម្ដាយចាស់ជរា។ នៅពេលដែលកូននេះស្លាប់ ករណីយកិច្ចនេះមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូននោះឡើយ។