How to find a word

In search box below, you can find definition of any word (Khmer and/or English). When the search cannot find the word for which you are looking, there will be a display of 'no result'. We are sorry for this as we are still in the process of building vocabularies.

Good luck,
Sokha

Tuesday, February 8, 2011

Crime

Crime (n.) = បទ​ល្មើស​ព្រហ្ម​ទណ្ឌ, (បទ​ល្មើស​ព្រហ្ម​ទណ្ឌ​គឺ​​ជា​ កំហុស​ដែល​រដ្ឋា​ភិបាល​កំណត់​​ជា បទ​ឧក្រិដ្ឋ និង​បទ​មជ្ឈឹម)។

Crime (បទ​ល្មើស​ព្រហ្ម​ទណ្ឌ) គឺ​ជា ​បទ​ល្មើស​​ប្រឆាំង​ច្បាប់​រដ្ឋ។ ពាក្យ​នេះ តាម​ន័យ​ទូទៅ​បំផុត​របស់​វាគឺ​សំដៅ​លើ​​គ្រប់​បទ​ល្មើស​ទាំង​អស់ ប៉ុន្តែ​​តាម​ន័យ​​ដែល​មាន​កម្រិត​​ជាង​នេះ​ទៅ​ទៀត​គឺ​សំដៅ​លើ​ បទ​ឧក្រិដ្ឋ។

ពាក្យ​ថា "offense = ​បទ​ល្មើស​" ក៏អាច​​ត្រូវ​បាន​គេ​ពិចារណា​ថា មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ​ "crime = បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​" នេះ​ដែរ ប៉ុន្តែ​ជា​ទូ​ទៅ​គេ​ច្រើន​តែ​យល់​ថា​ជា​ បទ​ល្មើស​ព្រហ្ម​ទណ្ឌ ដែល​តុលាការ​ "​មិនអាច​ចោទ​ប្រកាន់​បាន = is not indictable) ប៉ុន្តែ​អាច​ដាក់​ទណ្ឌ​កម្ម​បាន​ ដោយ​ការ​បង់​ប្រាក់​ផាក​ពិន័យ។

felony (បទឧក្រិដ្ឋ)៖ ​បទ​ឧក្រិដ្ឋគឺ​ជា បទ​ល្មើស​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ (= serious crime) ដែល​អាច​ត្រូវ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​ឆាប់​បំផុត​មួយ​ឆ្នាំ។ តាម​ច្បាប់​​​អាពាហ៍​និង​គ្រួសារ​របស់​ប្រទេស​ខ្លះ បទ​ឧក្រិដ្ឋ​ អាច​រាប់​បញ្ចូល​ទាំង​ បទ​​ចាប់​ពង្រត់​ និង​បទ​រំលោភសិទ្ធិ​អាណាព្យាបាល (kidnapping and custodial interference)។

ជន​ទាំង​ឡាយ​ណា​ដែល​​ជាប់ទោស​ឧក្រិដ្ឋ​នឹង​ត្រូវ​បាត់​បង់​សិទ្ធិ​មួយ​ចំនួនដូច​ជា៖ ​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ក្នុង​ការ​កាន់​មុខ​តំណែង​រដ្ឋ។ នៅ​ក្នុង​កំឡុង​ពេល​​ជាប់​ពន្ធ​នាគារ​នេះ ជន​ឧក្រិដ្ឋ​​អាច​នឹង​ត្រូវ​ហាម​ប្រាម​មិន​ឲ្យ​ចុះ​កិច្ច​សន្យា រៀប​អាពាហ៍​ពិពាហ៍ ធ្វើការ​ប្ដឹង​ផ្ដល់ ឬ​រក្សា​អាញ្ញាប័ណ្ណ​វិជ្ជា​ជីវៈ​​ណា​មួយ​របស់​ខ្លួន​ឡើយ។ ​ក្រោយ​ពេល​ដោះ​លែង​ពី​ពន្ធនាគារ ជននោះ​ចាំបាច់​ត្រូវ​​ទៅ​​រាយការណ៍ ឬ​ចុះ​បញ្ជី​នៅ​ការិយាល័យ​នគរបាល។

misdemeanor (បទ​មជ្ឈឹម)៖ បទ​មជ្ឈឹមគឺ​ជា បទ​ល្មើស​ព្រហ្មទណ្ឌ (crime) ដែល​ជា​ទូទៅ​ការ​ដាក់​ទោស​គឺ​ការ​ផាកពិន័យ ឬ​ក៏​ការ​ដាក់​​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេលមិន​លើស​ពី​មួយ​ឆ្នាំឡើយ។ ជា​ទូ​ទៅ​នៅ​ពេល​ប្រព្រឹត្ត​ល្មើស​លើក​ទី​១ បទល្មើស​​ព្រហ្មទណ្ឌ​ជា បទ​មជ្ឈឹម​ នៅ​ពេល​ប្រព្រឹត្ត​កំហុស​​ដដែល​ៗ​ នឹង​​ក្លាយ​ជា បទ​ឧក្រិដ្ឋ។​

បទ​ល្មើស​ព្រហ្មទណ្ឌ​ទាំងឡាយ​ដែល​មិន​ស្ថិត​ក្នុង​បទ​ឧក្រិដ្ឋ​ទេ គឺជា​ បទ​មជ្ឈឹម។

កំណត់​សម្គាល់​​ចំពោះ​អ្នក​អានការ​ពន្យល់​ខាង​លើ​នេះ​ជា​ ការ​បក​ប្រែ​ទាំង​ស្រុង​ពី​ភាសា​អង់​គ្លេស មិន​មែន​ជា​ការ​ដក​ស្រង់​ពី​ច្បាប់​ទេ ហេតុ​ដូច្នេះ​ហើយ ប្រសិន​បើ​​ មិត្ត​​អ្នកអាន​ ឬ​​​លោក​ លោក​ស្រី​ដែល​មាន​ចំណេះ​ដឹង​ច្បាស់​លាស់​ផ្នែក​ច្បាប់​ បាន​​​អាន​ការពន្យល់​ខាងលើ ព្រម​ទាំង​យល់​ថា ការ​ពន្យល់​នេះ​​​នៅ​មាន​ចំណុច​ខ្វះ​ខាត ឬ​មាន​ចំណុច​​មិន​សមទំនងទេ សូម​មេត្តា​ផ្ដល់​យោបល់​បន្ថែម ឬ​កែ​សម្រួល​ដល់​ខ្ញុំ​បាទដែល​ជា​អ្នក​បក​ប្រែ​ផង។ ខ្ញុំ​នឹង​រង់​ចាំ​ការ​រិះ​គន់​ស្ថាបនា​ជានិច្ច។ សូម​អរគុណ, សុខា  ​